News



ទឹក​ចិត្ត​សប្បុរស​របស់​តារា​កូរ៉េ ចំពោះ​ប្រជាជន​កម្ពុជា
ថ្វី​បើ​សិល្បករ​កូរ៉េ មិន​សូវ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​កម្ពុជា​ញឹកញាប់ ដូច​ជា​នៅ​ប្រទេស​​ជិត​ខាង​ផ្សេង​ៗ​ក្ដី ប៉ុន្តែ​ទឹក​ចិត្ត​របស់​ពួក​គេ​តែង​មក​ដល់​អ្នក​គាំទ្រ​កម្ពុជា តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ផ្សេង​ៗជា​រឿយ​ៗ។ ចង់​ដឹង​ថា​តារា​កូរ៉េ​ណា​ខ្លះ ធ្លាប់​រួម​ចំណែក​ជួយ​ដល់​ប្រជាជន​កម្ពុជា សូម​តាមដាន​ជាមួយ Sabay ខាង​ក្រោម​នេះ៖

១. តារា​សម្ដែង​ Song Jae Rim

Song-Jae-rim-cambodia
តារា​សម្ដែង​ក្នុង​រឿង “Surplus Princess” Song Jae Rim ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Korea ​បាន​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​​កុមារ​​ដែល​គេ​បាន​ឧបត្ថម្ភ និង​បាន​នាំ​យក​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​សិស្សានុសិស្ស​នៅ​ទី​នោះ។ ក្រៅ​ពី​នេះ​ Song Jae Rim និង​អង្គការ Plan Korea ក៏​បាន​ឧបត្ថម្ភ​អណ្ដូង​ទឹក​ដល់​អ្នក​ភូមិ​នៅ​ទី​នោះ​ដែរ។


២. កីឡា​ការិនី​ Sin Soo Ji

soon

អតីត​អត្តពលិក​​កូរ៉េ​ខាង​ត្បូង​ផ្នែក Rhythmic Gymnast កញ្ញា Sin Soo Ji ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ Plan Korea បាន​មក​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​កុមារ​ដែល​នាង​បាន​ឧបត្ថម្ភ​កន្លង​មក និង​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​សាលា​របស់​ពួក​គេ។ Sin Soo Ji បាន​បង្ហាត់​ក្មេង​ៗ​អំពី​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព និង​បាន​ចែក​អំណោយ​ខ្លះ​ៗ​ដល់​ពួក​គេ។​

៣. តារា​សម្ដែង​ Gong Yoo

unicef_공유사진전_2

ក្នុង​នាម​ជា​តំណាង​គណៈកម្មការ​អង្គការ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ UNICEF តារា​សម្ដែង Gong Yoo បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ដើម្បី​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់​នៅ និង​បញ្ហា​សិទ្ធិ​កុមារ​នៅ​កម្ពុជា។ តួ​ឯក​ប្រុស​ក្នុង​រឿង “Coffee Prince” រូប​នេះ បាន​ទៅ​ដល់​ខេត្ត​ស្វាយរៀង និង​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន។
ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ អង្គការ UNICEF បាន​រៀប​ចំ​ពិធី​ពិព័រណ៍​រូប​ថត​មួយ​នៅ​ប្រទេស​កូរ៉េ​​បង្ហាញ​​ពី​សកម្មភាព​របស់ Gong Yoo នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​សិទ្ធិ​​កុមារ និង​ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សិទ្ធិ​កុមារ​នៅ​ប្រទេស​កម្ពុជា។



៤. ក្រុម​ចម្រៀង BTOB
កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ក្រុម​ចម្រៀង BTOB ដែល​មាន​សមាជិក ៧នាក់ បាន​មក​​ប្រទេស​កម្ពុជា​ចំនួន ៣ថ្ងៃ ដើម្បី​ប្រគំ​តន្ត្រី​​ និង​ជួប​ផ្ទាល់​នឹង​អ្នក​គាំទ្រ។ ក្រោយ​ការ​ប្រគំ​តន្ត្រី ពួក​គេ​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​យក​អំណោយ​ខ្លះ​ៗ​​ចែក​ជូន​កុមារ​ៗ នៅ​មណ្ឌល​កុមារ​កំព្រា Light House។



៥. ក្រុម​ចម្រៀង Girls’ Generation

Girls' Generation

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ក្រុម​ចម្រៀង Girls’ Generation បាន​ជួយ​ជីវិត​ក្មេង​ស្រី​កម្ពុជា​ម្នាក់​ឈ្មោះ ស្រីរី តាម​រយៈ​ការ​ឧបត្ថម្ភ​ថ្លៃ​វះ​កាត់​បេះដូង​របស់​នាង។ ស្រី​រី មាន​ជំងឺ​​បេះដូង​​ប្រហោង​​យូរ​មក​ហើយ ប៉ុន្តែ​នាង​មិន​អាច​វះកាត់​បាន​ដោយ​សារ​ជីវភាព​គ្រួសារ​ខ្វះខាត។ ក្រោយ​វះកាត់ ស្រីរី បាន​សម្រាក​នៅ​ប្រទេស​កូរ៉េ​ ចំនួន​៣សប្ដាហ៍ ទើប​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។ ទស្សនា​រឿងរ៉ាវ​របស់​ ស្រីរី ដែល​ចាក់​ផ្សាយ​ក្នុង​កម្មវិធី “Love Request” របស់​ស្ថានីយ​ទូរទស្សន៍ KBS៖



៦. ក្រុម​ចម្រៀង SHINee

កាល​​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០០៨ ក្រុម​ចម្រៀង SHINee បាន​មក​ប្រទេស​កម្ពុជា ចំនួន ៦ថ្ងៃ ដើម្បី​ប្រគំ​តន្ត្រី និង​ថត​កម្មវិធី​ផ្សេង​ៗ។ មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ពួក​គេ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ សម្រាប់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា CCF។​

281085

ក្រៅ​ពី​ទឹក​ចិត្ត​ផ្ទាល់​របស់​តារា​កូរ៉េ អ្នក​គាំទ្រ​របស់​ពួក​គេ​មួយ​ចំនួន​ក៏​បាន​សហការ​រៃ​អង្គាស​ប្រាក់​ដើម្បី​បរិច្ចាគ​មក​កាន់​ប្រជាជន​កម្ពុជា​ដែរ ដូច​ជា​៖

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ អ្នក​គាំទ្រ​ក្រុម Block-B បាន​ឧបត្ថម្ភ​អណ្ដូង​ស្នប់​ដល់​ប្រជាជន​ក្នុង​ខេត្ត​សៀមរាប ដើម្បី​អបអរ​ខួប​៤​ឆ្នាំ​ដែល Block-B បាន​ចេញ​បទ​ចម្រៀង។

block-b-fan-club-1

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​គាំទ្រ​តារា​ចម្រៀង Jung Yong Hwa សមាជិក​ក្រុម CNBLUE បាន​បរិច្ចាគ​អង្ករ​ចំនួន​៥តោន រួម​ជាមួយ​ចំណីអាហារ​មួយ​ចំនួន ដល់​កុមារ​ៗ​ក្រីក្រ​កម្ពុជា ក្នុង​អង្គការ Holt ដើម្បី​សុខុមាលភាព​កុមារ។

Jung-Yong-Hwa-donation

អ្នក​គាំទ្រ​ក្រុម​ចម្រៀង Teen Top បាន​ឧបត្ថម្ភ​បង្គន់​អនាម័យ​ដល់​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៕​

teen-top-fans-donation




វត្តមាន​លើ​ទឹក​ដី​អង្គរ របស់​តារា​​ពិភពលោក​រូប​ណា ធ្វើ​ឲ្យ​ប្រិយមិត្ត​រំភើប​ចិត្ត​ជាង​គេ?

វត្តមាន​របស់​អតីត​កំពូល​កីឡាករ​បាល់ទាត់ David Bechkam នៅ​ប្រាសាទ​អង្គរវត្ត​ បាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជា​ច្រើន​បង្ហាញ​សេចក្ដី​រំភើប​ពេញ​បណ្ដាញ​ Facebook។ ទោះ​យ៉ាង​ណា​កន្លង​មក​ក៏​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែរ ដែល​ធ្លាប់​មក​ដល់​ទឹកដី​អង្គរ​យើង​ដូច​គ្នា។ បុគ្គល​ល្បី​ៗ​ដូច​ជាជំទាវ​ទី​មួយ Michelle Obama និង ស្ថាបនិក​បណ្ដាញ​សង្គម​ Facebook Mark Zuckerburgក៏​ធ្លាប់​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែរ។ ទស្សនា​ខាង​ក្រោម​នេះ ហើយ​ចូលរួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា ថា​តើ​វត្តមាន​របស់​តារា​រូប​ណា​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​សប្បាយ​ចិត្ត​ជាង​គេ?

១. David Beckham

អតីត​កីឡាករ​បាល់ទាត់ និង​តារា​ម៉ូដែល​អង់គ្លេស David Beckham បាន​មក​លេង​​កម្ពុជា​ស្ងាត់​ៗ និង​បាន​បង្ហោះ​​រូប​ថត​មុខ​ប្រាសាទ​អង្គរវត្ត​មួយ​សន្លឹក​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា។

 11420705_1458636797779752_386048299_n

២. Beyonce និង Jay-Z

តារា​ចម្រៀង​អាមេរិក Beyonce និង​ស្វាមី Jay Z បាន​មក​ធ្វើ​ដំណើរ​កម្សាន្ត​ស្ងាត់​ៗ នៅ​តំបន់​ប្រាសាទ​អង្គរ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥។

2477177E00000578-0-image-a-31_1420621385149

10919753_927867157238182_1345993963_n

៣. Elvin Ng
តារា​សម្ដែង​សិង្ហបុរី Elvin Ng បាន​មក​​ថត​ភាពយន្ត “ដំរី​មរកត” នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

elvin-ng-cambodia

៤. ក្រុម​តារា​សម្ដែង​ “Iris 2”
តារា​សម្ដែង​កូរ៉េ Lee Bum Soo, Im Soo Hyang, និង​សមាជិក​ក្រុម Beast Yoon Doojoon បាន​មក​ថត​រឿង​ភាគ “Iris 2” នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។

photos-from-the-filming-of-iris-2-in-angkar-wat

៥. Marian Rivera និង Dingdong Dantes
តារា​សម្ដែង​ហ្វីលីពីន Marian Rivera និង​ស្វាមី Dingdong Dantes បាន​មក​លេង​ប្រាសាទ​អង្គរវត្ត​ កាល​ពី​ ឆ្នាំ​២០១២។

17403_365751160198253_719307568_n

10525886_10152733944379415_5626369471258497111_n

៦. SHINee
ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង SHINee បាន​មក​ថត​ឈុត​ពាណិជ្ជកម្ម​សម្រាប់​កម្មវិធី “One Fine Day” នៅ​​ប្រាសាទ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១០។

shinee



៧. Rain
តារា​ចម្រៀង​កូរ៉េ Rain បាន​មក​ថត​ពាណិជ្ជកម្ម​កាមេរ៉ា Nikon នៅ​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ​២០០៨។

a974b96ccc4120_full



៨. Angelina Jolie

តារា​សម្ដែង​សញ្ជាតិ​អាមេរិក-កម្ពុជា Angelina Jolie បាន​មក​ថត​រឿង “Lara Croft: Tomb Raider” នៅ​ប្រាសាទ​តាព្រហ្ម​ កាល​ពី​ឆ្នាំ​២០០០។

jolie_angkor



មន្ទីរ​សាធារណការ ​រាជធានី​​ភ្នំពេញ ថែទាំ និង​ដាំ​ផ្កា​ថ្មី​ នៅ​សួនច្បារ​ដេ​អិន


អង្គារ ២៣ មិថុនា, ២០១៥ ម៉ោង ០៨:១៩
រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បានអោយ​ដឹង​ថា ដោយ​ទទួល​គោលការណ៍ ​ពីសា​លា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ ​រាជធានីភ្នំពេញ​ បានចុះ​ទៅ​​ថែទាំ និង​ដាំ​ផ្កា​ថ្មី​ជំនួស​ផ្កា​ចាស់​ដែល​សឹក​រិច​រិល ​នៅ​សួនច្បារ​ដេ​អិន ខាងកើត​ក្តាន់​ពីរ ។
ក្នុងថ្ងៃនេះ​ដែរ ក៏​បាន​ជួសជុល​ប​ព្ចា​ប់ ​ជ​ង្ហុ​គ​សំបុកមាន់​តាម​ផ្លូវ​ចូល Grand Phnom Penh ចាប់ពី​ផ្លូវ​លេខ​៥៩៨ ដល់​ប្រឡាយ​មេ ដោយ​ប្រើ​កៅស៊ូ​អ៊ុតថ្នល់ AC ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
https://www.facebook.com/onlykhmerload




No comments:

Post a Comment